Javascript required wWw.MvLike.Com: សមុទ្រចិនខាងត្បូង ជម្លោះនិង​ការ​ទូត

សមុទ្រចិនខាងត្បូង ជម្លោះនិង​ការ​ទូត


Map of south china seaមួយភាគបីនៃចរាចរណ៍ដែនទឹកសាកលលោក។ ចំណូលពាណិជ្ជកម្មប្រចាំឆ្នាំក្នុងទឹកប្រាក់ប្រមាណ 5 លានលានដុល្លារអាមេរិក។ ប្រទេសជម្លោះទាំងប្រាំមួយ។ ផ្ទៃទឹកតែមួយ។ នេះគ្រាន់តែជាព័ត៌មានត្រួសៗ។
សូមស្វាគមន៍មកកាន់សមុទ្រចិនខាងត្បូងដែលជាដែនទឹករួមរបស់តំបន់អាស៊ីអាគ្នេយ៍។ ធនធានដ៏សម្បូរបែបមានទាំងនៅលើទឹកនិងក្រោមទឹកសមុទ្រនេះគឺពោរពេញទៅដោយសម្បត្តិមច្ឆាជាតិនិងផ្ទាំងថ្មបាតសមុទ្រ។ បាតសមុទ្រនេះសម្បូរទៅដោយធនធានប្រេងនិងឧស្ម័នធម្មជាតិដែលតាមការប៉ាន់ស្មានរបស់មន្ត្រីអាមេរិកអាចស្មើនឹងធនធានប្រេងនិងឧស្ម័នធម្មជាតិ របស់ប្រទេសម៉ិកស៊ិកទាំងមូលហើយបើតាមការប៉ាន់ស្មានរបស់មន្ត្រីចិនធនធានទាំងនេះអាចធ្វើឱ្យប្រទេសទាំងនេះក្លាយជាប្រទេសសម្បូរ ដោយប្រេងនិងឧស្ម័នធម្មជាតិទី 2 បន្ទាប់ពីប រទេសអារ៉ាប់ប៊ីសាអូឌីត។ កត្តាទាំងនេះបានធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់និងដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងសតវត្សរ៍ ទី 21 ។

នៅភាគខាងជើងសមុទ្រចិនខាងត្បូងមានព្រំប្រទល់ជាប់នឹងឆ្នេរសមុទ្រនៅប្រទេសចិនដែលចិនទាមទារសិទ្ធិកាន់កាប់សមុទ្រនេះតាំង ពីសតវត្សរ៍មុន ៗ ។ បច្ចុប្បន្ននេះរដ្ឋាភិបាលក្រុងប៉េកាំងទាមទារកាន់កាប់ជាង 95 ភាគរយនៃផ្ទៃសមុទ្រចិនខាងត្បូងនេះហើយពឹងផ្អែកលើសមុទ្រនេះដើម្បីនាំចូល 80 ភាគរយនៃតម្រូវការ ប្រេងឆៅរបស់ខ្លួន។ ប្រទេសចិនក៏ទាមទារកាន់កាប់កោះតូចៗជាច្រើននៅសមុទ្រចិនខាងត្បូងហើយថែមទាំងបានចាក់ដីក្នុងទំហំជាង 1300 ហិកតាដើម្បី ពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធាភាគច្រើនរបស់ខ្លួនរួមមានផ្លូវយន្តហោះដ៏វែងសម្រាប់យន្តហោះទម្លាក់គ្រាប់បែកផងដែរ។

ក្នុងរយៈពេលជាច្រើនសតវត្សរ៍កន្លងទៅនេះសមុទ្រចិនខាងត្បូងដើរតួនាទីយ៉ាងសំខាន់ដល់ការរីកចម្រើនខាងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមម៉ាឡេស៊ី ព្រុយណេនិងហ្វីលីពីន។

ប្រទេសដែលមិនមានជម្លោះក៏មានផលចំណេញក្នុងសមុទ្រនេះដែរ។ តំបន់នេសាទត្រីសមុទ្រ Natuna ដែលមានព្រំដែនជាប់សមុទ្រចិនខាងត្បូងក៏មានផ្ទុកធនធានឧស្ម័នធម្មជាតិសម្រាប់ប្រទេសឥណ្ឌូនេស៊ីនៅក្បែរនោះផងដែរ។

ឆ្ងាយពីសមុទ្រចិនខាងត្បូងនេះប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនមិនបានទាមទារកាន់កាប់សមុទ្រចិនខាងត្បូងទេក៏ប៉ុន្តែពឹងផ្អែកសមុទ្រ នេះដើម្បីធ្វើចរាចរណ៍ឆ្លងកាត់ដោយសេរីដើម្បីបំពេញពាក់កណ្តាលនៃតម្រូវការថាមពលរបស់ខ្លួន។

សហរដ្ឋអាមេរិកដែលការពារផលប្រយោជន៍របស់ខ្លួននិងផលប្រយោជន៍សម្ព័ន្ធមិត្តរបស់ខ្លួននោះកំពុងដាក់យោធានៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។ មន្ត្រីជើងទឹកអាមេរិកគ្រោងនឹងពង្រីកកម្លាំងយោធាជើងទឹកអន្តរជាតិរបស់ខ្លួនគឺកងនាវាក្នុងតំបន់ប៉ាស៊ីហ្វិកជាង 30 ភាគរយនៅឆ្នាំ 2021 ។

ស្របពេលដែលសេដ្ឋកិច្ចអាស៊ីកើនយ៉ាងលឿននៅចុងពីរទសវត្សរ៍កន្លងទៅនេះស្ថិរភាពក្នុងតំបន់និងសិទ្ធិធ្វើដំណើរតាមសមុទ្រនៅតែ ជាបញ្ហារបស់សាកលលោក។ ការតតាំងគ្នារប៉ិករប៉ុកនាពេលកន្លងទៅរវាងនាវាកងល្បាតចិននិងទូកនេសាទរបស់ប្រទេសជិតខាងចិនត្រូវបានចាត់ទុកថាជាហានិភ័យ នៃជម្លោះអន្តរជាតិដែលនាំឱ្យមានការចោទសួរពីសារៈសំខាន់នៃការប្តេជ្ញាចិត្តខាងសន្តិសុខរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន។

ប្រទេសនៅលោកខាងលិចជាច្រើនបានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ (UNCLOS) ដែលកំណត់ ការគ្រប់គ្រងតំបន់សមុទ្រផ្អែកតាមបន្ទាត់ឆ្នេរ។ ក៏ប៉ុន្តែប្រទេសចិនចាត់ទុកក្រមប្រតិបត្តិដែលគាំទ្រដោយអង្គការសហប្រជាជាតិមិនស៊ីគ្នានឹងច្បាប់ក្នុងស្រុក។ បន្ថែមលើនេះចិនយល់ថាក្រមប្រតិបត្តិនេះជាឧបករណ៍នៃយុទ្ធសាស្ត្ររបស់ប្រទេសលោកខាងលិចដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិនក្នុងការក្លាយជា ប្រទេសមហាអំណាចពិភពលោក។


នៅពីក្រោយផ្លាកដែលសរសេរថា«ណាន់សាគឺជាទឹកដីរបស់ជាតិយើងដ៏ស័ក្តិសិទ្ធិនិងដែលមិនអាចបំពានបាន»នោះគេឃើញកងទ័ព ចិនដើរល្បាតនៅភូមិសាស្ត្រកោះសិប្បនិម្មិតនៅប្រជុំកោះស្ព្រាតលីដែលជាភាសាចិនកុកងឺថាប្រជុំកោះ Nansha កាលពីថ្ងៃទី 9 ខែកុម្ភៈឆ្នាំ 2016 ។


សហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ (UNCLOS) ដោយមិនបានផ្តល់សច្ចាប័ននោះតែងតែពឹងផ្អែកលើកិច្ច ព្រមព្រៀងអន្តរជាតិក្នុងការដោះស្រាយជម្លោះដែនដី។

កាលពីខែកក្កដាឆ្នាំឆ្នាំ 2016 កន្លងទៅនេះក្រុមប្រឹក្សាចៅក្រមនៅតុលាការក្រុងឡាអេប្រាំនាក់បានច្រានចោលជាឯកឆ័ន្ទចំពោះមូលដ្ឋានច្បាប់ស្ទើតែ ទាំងអស់របស់ចិនក្នុងការទាមទារកាន់កាន់ដែនទឹកជាកម្មសិទ្ធិនោះ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍តុលាការកំពូលរបស់ប្រជាមានិតចិនបានចេញបទបញ្ជាមួយដើម្បីបញ្ជាក់ពី«មូលដ្ឋានច្បាប់យ៉ាងច្បាស់លាស់មួយដើម្បីឱ្យប្រទេស ចិនការពារច្បាប់សមុទ្រ»របស់ខ្លួនដោយបានបេ្តជ្ញាផ្តន្ទាទោសភាគីបរទេសណាដែលធ្វើការនេសាទឬរុករករ៉ែនៅក្នុងតំបន់ទឹកដែលមានជម្លោះ នោះ។

មួយវិញទៀតមធ្យោបាយដើម្បីដោះស្រាយជម្លោះដែនដីដ៏ស្មុគស្មាញក៏មិនមានប្រសិទ្ធភាពដែរ។ ក្រមប្រតិបត្តិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ានដែលត្រូវបានពន្យារពេលក្នុងការបង្កើតសម្រាប់អនុវត្តលើជម្លោះសមុទ្រចិនខាងត្បូង ហើយដែលមន្ត្រីចិនថានឹងបញ្ចប់នៅឆ្នាំ 2017 នេះនឹងមិនដើរតួនាទីច្រើនទេក្នុងការដោះស្រាយការទាមទារដែនអធិបតេយ្យភាពលើតំបន់ ទឹកមានជម្លោះនេះ។ ស្រដៀងគ្នានឹងសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេសេចក្តីថ្លែងការណ៍របស់អាស៊ានដែលតម្រូវឱ្យធ្វើតាមនឹងខ្វះយន្តការអនុវត្តច្បាប់ឱ្យបានត្រឹម ត្រូវ។

ស្ថានភាពនាពេលអនាគត
សហរដ្ឋអាមេរិកបានថ្លែងជារឿយៗថាខ្លួនមិនប្រកាន់ជំហរជាផ្លូវការណាមួយលើជម្លោះសមុទ្រចិនខាងត្បូងនេះទេបើទោះបីជាខ្លួន បានបន្តរិះគន់ឥរិយាបថរបស់ប្រទេសចិនលើបញ្ហានេះហើយនឹងបានពង្រីកសម្ព័ន្ធភាពយោធាជាមួយនឹងប្រទេសជាច្រើនដែលបានទាមទារកាន់កាប់ដាច់ គ្នាចំពោះដែនទឹកក្នុងសមុទ្រចិនខាងត្បូងនេះក្តី។

ស្របពេលដែលលោកប្រធានាធិបតីអាមេរិកថ្មីដូណាល់ត្រាំឡើងកាន់តំណែងលោកនឹងត្រូវបានគេរំពឹងថានឹងដោះស្រាយវិបត្តិសមុទ្រចិនខាងត្បូង នេះយ៉ាងឆាប់រហ័ស។ ឧទាហរណ៍បន្ទាប់ពីបានឡើងកាន់តំណែងបានប៉ុន្មានខែអតីតប្រធានាធិបតីលោក George W. Bush បានប្រឈមនឹងជម្លោះអន្តរជាតិមួយដែលកើតឡើងដោយសារតែ ការបុកគ្នាលើលំហអាកាសរវាងយន្តហោះស៊ើបការណ៍របស់អាមេរិកនិងយន្តហោះចម្បាំងរបស់ចិនមួយនៅក្បែរកោះហៃណាន។

ក្រៅពីនេះរយៈពេលប្រាំពីរសប្តាហ៍ក្រោយពេលលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាឡើងកាន់តំណែងកប៉ាល់និងយន្តហោះចិនជាច្រើនបានប្រឈមមុខគ្នានឹងនាវាឈ្លប យកការណ៍របស់អាមេរិកនៅតំបន់ភាគខាងត្បូងកោះហៃណានហើយបានទាមទារឱ្យនាវាឈ្លបនោះចាកចេញពីតំបន់នោះ។ ពេលនោះសហរដ្ឋអាមេរិកបានអះអាងថាខ្លួនមានសិទ្ធិមានវត្តមានក្នុងតំបន់នោះហើយថានាវាឈ្លបរបស់ខ្លួនត្រូវបានរំខានដោយចិនបាន ការពារសកម្មភាពរបស់ខ្លួន។ លោកអូបាម៉ាក៏បានឆ្លើយតបទៅវិញដោយបញ្ជាឱ្យមាននាវាបញ្ជាគ្រាប់ម៉ីស៊ីលមួយដើម្បីការពារនាវាឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍ស្រដៀងគ្នានេះទំនងនឹងបន្តកើតឡើងនៅក្នុងជម្លោះនេះស្របពេលដែលជម្លោះកាន់តែរីករាលដាលនៅក្នុងសមុទ្រចិនខាងត្បូង និងនៅតាមប្រទេសជាច្រើននៅក្នុងពិភពលោក។ លុះត្រាតែកង្វល់ដ៏ធំធេងអំពីបញ្ហាអធិបតេយ្យដែនទឹកនេះត្រូវបានដោះស្រាយដោយជោគជ័យទើបដែនទឹកសមុទ្រចិនខាងត្បូងនេះត្រូវគេរំពឹងថា ជាច្រកផ្គត់ផ្គង់ទំនិញសម្រាប់ពាណិជ្ជកម្មអន្តរជាតិនៃនយោបាយភូមិសាស្ត្របើពុំដូច្នោះទេសេដ្ឋកិច្ចសាកលលោកនឹងងាកចេញពីតំបន់នេះ។

យើងនឹងរក្សាតារាងនៃព្រឹតិ្តការណ៍ដែលកើតឡើងនៅត្រង់នេះ:


សេចក្តីសង្ខេប: ការតវ៉ាលើជម្លោះដែនទឹក



សហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិចបានជំរុញឱ្យមាន«សេចក្តីសម្រេចតាមនីតិវិធី»សម្រាប់ជម្លោះសមុទ្រចិនខាងត្បូងដែលក្តោបក្តាប់ចរាចរណ៍ ដឹកទំនិញតាមនាវាដ៏ធំមួយនៅក្នុងពិភពលោកដែលត្រូវបានចាត់ទុកជារឿងសំខាន់សម្រាប់សន្តិសុខក្នុងតំបន់និងការរីកចម្រើនខាង សេដ្ឋកិច្ច។ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកក្រមប្រតិបត្តិគ្រប់គ្រងដែនទឹកដែលគាំទ្រដោយអង្គការសហប្រជាជាតិថាមិនស៊ីគ្នានឹងច្បាប់ក្នុងស្រុកហើយបាន បន្តអនុវត្តគម្រោងបូមដីនៅតំបន់កោះចំនួនប្រាំពីរដែលមានជម្លោះក្នុងរយៈពេលជិតពីរឆ្នាំដើម្បីបង្កើតកោះសិប្បនិមិ្មតតូចៗ។

No comments:

Post a Comment