លោកណៃវ៉ង់ដាមន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុកកំពុងនិយាយជាមួយអ្នកសារព័ត៌មាននៅក្នុងបន្ទប់រង់ចាំក្រោយពីចេញពីការស្តាប់ការប្រកាសសាលដីកានៅតុលាការកំពូលនៅថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2016 ។ (កាន់វិច្ឆិកា / VOA)
ក្រោយពីមានការរិះគន់និងអំពាវនាវពីអង្គការសហប្រជាជាតិឱ្យមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សការធ្វើនិងមាន 4 គរូប។ ជ។ បមួយរូបសហភាពអឺរ៉ុបកាលពី ថ្ងៃព្រហស្បតិ៍បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញពីក្ដីកង្វល់របស់ខ្លួនចំពោះការបន្តឃុំខ្លួនអ្នកទាំង 5 ។ រដ្ឋាភិបាលបានប្រតិកម្មតបដោយចាត់ទុកថាសេចក្ដីថ្លែងការណ៍នោះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ភ្នំពេញ -
ក្រសួងការបរទេសបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជារិះគន់សហភាពអឺរ៉ុបថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាករណីដែលសហភាពអឺរ៉ុបរិះគន់ការបន្តឃុំខ្លួនមន្ត្រី សិទ្ធិមនុស្ស 4 រូបរបស់អង្គការអាដហុកនិងមន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ។ ជ។ ប) 1 រូប។
កាលពីថ្ងៃព្រហស្បតិ៍សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធនឹងការសម្រេចរបស់តុលាការកម្ពុជាកាលពីចុងខែមេសាក្នុងការបន្តឃុំខ្លួនមន្ដ្រីការពារសិទ្ធិមនុស្ស របស់អង្គការអាដហុកចំនួន 4 រូបនិងមន្ត្រីគ។ ជ។ ប 1 រូបនៅក្នុងពន្ធនាគារ 6 ខែបន្ថែមទៀតបន្ទាប់ពីពួកគេបានជាប់ឃុំអស់រយៈពេល 1 ឆ្នាំ មកហើយ។
អ្នកការពារសិទ្ធិមនុស្សទាំង 5 នាក់ដែលកំពុងជាប់ឃុំរួមមានលោកនីសុខាលោកយីសុខសាន្តលោកណៃវ៉ង់ដានិងលោកស្រីលឹមមុនីនៃសមាគមអាដហុកហើយនិងលោក នីចរិយាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាអតីតបុគ្គលិកនៃសមាគម។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះសហភាពអឺរ៉ុបបានដកស្រង់ពីការលើកឡើងរបស់ក្រុមការងាររបស់អង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនតាមអំពើចិត្តដែល បានចាត់ទុកការឃុំខ្លួនអ្នកទាំង 5 ថា«ជាការធ្វើឡើងតាមអំពើចិត្តនិងបានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់»។
សេចក្ដីថ្លែងការណ៍បន្តថា: «វាមានសារៈសំខាន់ណាស់ដែលសិទ្ធិរបស់បុគ្គលទាំង 5 រូបនេះត្រូវបានគោរពដោយពេញលេញហើយរាល់ការរំលោភបំពានសិទ្ធិណាមួយ របស់ពួកគេនៅក្រោមច្បាប់កម្ពុជានិងកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជាជាហត្ថលេខីត្រូវទទួលបានការដោះស្រាយដោយសមស្រប»។
ភ្លាមៗនោះក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបមួយដោយលើកឡើងថាការសម្រេចរបស់តុលាការក្នុងការបន្តឃុំខ្លួនអ្នកទាំង 5 រយៈពេល 6 ខែបន្ថែមទៀតនោះគឺស្របតាមច្បាប់ជាតិដែលអនុញ្ញាតឱ្យចៅក្រមស៊ើបអង្កេតអាចសម្រេចពន្យារការឃុំឃាំងមុនសវនាការចំនួន 2 ដងដោយក្នុងរយៈពេល 6 ខែ ម្តង។
សេចក្ដីថ្លែងការណ៍ដដែលនោះបន្តទៀតថាការរិះគន់របស់សហភាពអឺរ៉ុបគឺជាការរំលោភបំពានលើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតដែលមានខ្លឹមសារ ថារាល់បេសកកម្មកាទូតទំាងអស់មានកាតព្វកិច្ចគោរពច្បាប់និងបទបញ្ជានានារបស់រដ្ឋដែលខ្លួនតំាងនៅហើយពួកគេមានមានកាតព្វកិច្ចមិនលូកដៃជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង បស់រដ្ឋនោះឡើយ។
បើទោះបីជាយ៉ាងណាក៏ដោយនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីខួប 20 ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិងកម្ពុជានាព្រឹកថ្ងៃសុក្រ នេះលោកលោក George លោក Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានថ្លែងថាវាជារឿងល្អនិងជារឿងធម្មតាមួយក្នុងការពិភាក្សាទៅបញ្ហាសិទ្ធិមនុស្សនេះដោយសារ បញ្ហាស្ថានភាពសិទ្ធិមនុស្សបា ក្លាយទៅជាកង្វល់រួមមួយរបស់ពិភពលោក។
លោកចចលោក Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី 5 ខែឧសភាឆ្នាំ 2017 ។ (អ៊ិតសូធឿត / វីអូអេ) លោក Edgar បន្តទៀតថាមានកិច្ចព្រមព្រៀងនិងអនុសញ្ញាមួយចំនួនដែលកម្ពុជាជាហត្ថលេខីអនុញ្ញាតឱ្យមានការពិភាក្សាលើបញ្ហាស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសជា សមាជិក។ លោកបានលើកជាឧទាហរណ៍ដូចជាកិច្ចប្រជុំប្រចាំឆ្នាំដើម្បីពិនិត្យស្ថានភាពសិទ្ធិមនុស្សសកលរបស់អង្គការសហប្រជាជាតិ (Universal Periodic Review) ។
«នេះគឺជាប្រព័ន្ធមួយដែលរៀងរាល់ 2 ឬ 3 ឆ្នាំប្រទេសនីមួយៗបង្ហាញពីកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួនដើម្បីទទួលមតិយោបល់ពីប្រទេសជាសមាជិកផ្សេងៗ ទៀតនិងធ្វើការឆ្លើយតបទៅនឹងអនុសាសន៍ផ្សេងៗ»។
វីអូអេមិនអាចសុំការឆ្លើយតបពីលោកជុំសន្ទរីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេនៅល្ងាចថ្ងៃសុក្រនេះ។
កាលពីចុងខែមេសាក្រោយពីចៅក្រមស៊ើបសួរនៃតុលាការកម្ពុជាបានសម្រេចពន្យារពេលឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង 5 រយៈពេល 6 ខែទៀតឧត្ដម ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សក៏បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរដោយអំពាវនាវឱ្យអាជ្ញាធរខ្មែរដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង 5 នាក់ដែលកំពុងជាប ់ឃុំ«ជាបន្ទាន់»។
លោកអ៊ូវីរៈប្រធានអង្គការវេទិកាអនាគតមានប្រសាសន៍ថាបញ្ហាសិទ្ធិមនុស្សមិនមែនជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសមួយនោះទេដោយសារតែសន្ធិសញ្ញានិងកត្តិកាផ្សេងៗ ស្ដីពីសិទ្ធិមនុស្សតែងនិយាយអំពីកាតព្វកិច្ចរបស់រដ្ឋាភិបាលនីមួយៗក្នុងការគោរពនិងការពារសិទ្ធិមនុស្សជូនពលរដ្ឋខ្លួន។
លោកបន្តថាសហគមន៍អន្តរជាតិមានកាតព្វកិច្ចក្នុងការការពារពលរដ្ឋនៅក្នុងពិភពលោកករណីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសណាមួយ។
«បើសិនជាប្រទេសហ្នឹងបរាជ័យខ្លាំងមែនទែន (ក្នុងការគោរពសិទ្ធិមនុស្ស) ចឹងពិភពលោកគេអាចលូកដៃចូលបាន។ ក្នុងនោះគេមានគោលការណ៍មួយទៀតគេហៅថាការទទួលខុសត្រូវក្នុងការការពារគេហៅថាកាតព្វកិច្ចរបស់ពិភពលោកក្នុងការការពារប្រជាពលរដ្ឋ។ បានន័យថាបើសិនជាប្រទេសហ្នឹងបរាជ័យខ្លាំងមិនមែនប្រទេសទេបានន័យថាបើរដ្ឋាភិបាលយបរាជ័យខ្លាំងគឺកាតព្វកិច្ចរបស់ពិភពលោកក្នុងការការពារ»។
មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុកចំនួន 4 រូបរួមមានលោកនីសុខាលោកយីសុខសាន្តលោកណៃវ៉ង់ដានិងលោកស្រីលឹមមុនីនិងអគ្គលេខាធិការរងលោកនីចរិយាដែលជាអតីត បុគ្គលិកនៃសមាគមអាដហុកត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី 27 ខែមេសាឆ្នាំ 2016 ។
អ្នកទាំង 5 នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងស្នេហាលួចលាក់របស់លោកកឹមសុខា។ សំណុំរឿងនេះត្រូវបានគេមើលឃើញថាមានចរិតនយោបាយនិងគួរឱ្យសង្ស័យ។
អ្នកវិភាគនយោបាយសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិបានចាត់ទុកការប្រើប្រាស់នីតិវិធីព្រហ្មទណ្ឌទៅលើអ្នកទាំង 5 ថាគ្រាន់តែជាលេសដើម្បីគាបសង្កត់និងរារាំងការអនុវត្តសិទ្ធិ ស្របច្បាប់ក្នុងការសម្ដែងមតិនិងដើម្បីបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្សប៉ុណ្ណោះ។ ក៏ប៉ុន្តែរដ្ឋាភិបាលតែងច្រានចោលការលើកឡើងទាំងនេះដោយអះអាងថាវាជាការអនុវត្តច្បាប់របស់តុលាការ។
Subscribe to:
Post Comments (Atom)
-
ប្រសិនបើមានបញ្ហាក្នុងការមើល Google video លើទូរស័ព្ទដៃសូមចុចសញ្ញាព្រួញលើខាងស្តាំវីដេអូនេះ។ If you are having trouble viewing, please click t...
-
Guan Zhilin debut so far in a lot of movies, but has been the role of the vase, but this does not affect her status in the entertainment cir...
-
ប្រសិនបើមានបញ្ហាក្នុងការមើល Google video លើទូរស័ព្ទដៃសូមចុចសញ្ញាព្រួញលើខាងស្តាំវីដេអូនេះ។ If you are having trouble viewing, please click t...
No comments:
Post a Comment