Javascript required wWw.MvLike.Com: លោក ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ និង​កំពុងសម្រាក​​ព្យាបាលជំងឺ​​នៅ​សិង្ហបុរី​!

លោក ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ និង​កំពុងសម្រាក​​ព្យាបាលជំងឺ​​នៅ​សិង្ហបុរី​!

04/05/2017
លោកហ៊ុនសែនកំពុងសម្រាកព្យាបាលជំងឺនៅសិង្ហបុរី





















_______________________________________________________________

លោកនាយករដ្ឋមន្ត្រីបានធ្លាក់ខ្លួនឈឺនិងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសិង្ហបុរីតាំងតែពីថ្ងៃម្សិលមិញម្ល៉េះ។ ដូច្នេះទើបលោកហ៊ុនសែនបានសម្រេចលុបចោលជំនួបមួយចំនួនដែលបានគ្រោងទុករួចមកហើយ។ ប្រមុខរដ្ឋាភិបាលបញ្ជាក់ថាដោយសារតែលោកហត់នឿយខ្លាំងពេកទើបរូបលោកធ្លាក់ខ្លួនមានជំងឺដែលចាំបាច់ត្រូវចេញទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីពិនិត្យនិងព្យាបាលនៅសិង្ហបុរី។

ហ្វេសប៊ុកក្នុងទំព័រផ្លូវការរបស់ប្រមុខរដ្ឋាភិបាល, លោកហ៊ុនសែនបានបង្ហាញរូបថតបី - បួនសន្លឹកឱ្យឃើញថាលោកកំពុងដេកសម្រាកនៅលើគ្រែពេទ្យដោយ មានដៃឆ្វេងជាប់បណ្តោងសឺរ៉ូមផង។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាដោយការហត់នឿយខ្លាំងពេកទើបបណ្តាលឱ្យលោកធ្លាក់ខ្លួនមានជំងឺហើយត្រូវចាំបាច់ចាកចេញទៅសិង្ហបុរីដើម្បីពិនិត្យនិងព្យាបាលជាបន្ទាន់យ៉ាងដូច្នេះ។ គឺលោកនាយករដ្ឋមន្ត្រីបានធ្វើដំណើរទៅសិង្ហបុរីតាំងតែពីម៉ោង 2 រសៀលថ្ងៃទី 3 ឧសភាមកម្ល៉េះ។

ជាការសង្កេតខុសពីរាល់ដងគឺមុនពេលចេញទៅពិនិត្យព្យាបាលជំងឺនៅសិង្ហបុរីលោកនាយករដ្ឋមន្ត្រីច្រើនតែប្រកាសជូនដំណឹងជាមុននិងដែល មានអ្នកមុខអ្នកការខ្លះផងរង់ចាំជូនដំណើរ។ តែពេលនេះលោកអញ្ជើញទៅដល់មន្ទីរពេ្យរួចហើយទើបប្រាប់ជម្រាបព័ត៌មានជាក្រោយវិញម្តង។

ចំពោះអការៈជំងឺនិងស្ថានភាពសុខភាពរបស់ប្រមុខរដ្ឋាភិបាលនិងជាប្រធានបក្សកាន់អំណាចគឺមិនទាន់មានការបញ្ជាក់បន្ថែមនៅឡើយទេពីសំណាក់អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រីនិងអ្នកនាំពាក្យបក្សប្រជាជនកម្ពុជា។ ចំណែកខាងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីក៏ពុំអាចទាក់ទងសុំការពន្យល់បំភ្លឺបន្ថែមនោះដែរ។ ទោះជាយ៉ាងនេះក្តីលោកប្រមុខរដ្ឋាភិបាលខ្លួនឯងបានបញ្ជាក់ថាលោកអាចនឹងអញ្ជើញវិលមកបំពេញការងារវិញនៅបីថ្ងៃទៀតគឺនៅថ្ងៃទី 7 ឧសភា។

គួរបញ្ជាក់ថាក្នុងរយៈពេលនេះលោកហ៊ុនសែនបានសម្រេចលុបចោលជំនួបសំខាន់ៗមួយចំនួនដូចជាការជួបជុំសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលត្រូវជួបនៅព្រឹកថ្ងៃទី 4 ឧសភា, ជំនួបជាមួយមន្ត្រីទូតបរទេសតួយ៉ាងជប៉ុនឥណ្ឌានិងបារាំងដែលជាកម្មវិធីគ្រោងទុកក៏ត្រូវលុបចោលដែរ។

ជាការកត់សម្គាល់រយៈពេលថ្មីៗនេះ, មានកម្មវិធីជាតិនិងអន្តរជាតិជាច្រើនជាប់ៗគ្នារដឹកដែលលោកហ៊ុនសែនត្រូវមានវត្តមានផ្ទាល់ហើយលោកត្រូវថ្លែងសន្ទរកថានិងផ្តល់ការ ពិភាក្សា។ ចំណែកការចុះជួបមន្ត្រីរាជការនិងមន្ត្រីសកម្មជនបក្សមុនឱកាសបោះឆ្នោតឃុំសង្កាត់នេះក៏បានទាក់ទាញស៊ីពេលវេលានិងកម្លាំងកាយចិត្តរបស់ប្រមុខ រដ្ឋាភិបាលមិនស្ទើរដែរ។

No comments:

Post a Comment